khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញទទួលព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
     
    ចែករំលែក ៖

    ដោយព្រះរាជហឫទ័យព្រួយបារម្ភដល់យុទ្ធជន យុទ្ធនារីនៅតាមព្រំដែន និងប្រជានុរាស្រ្តដែលកំពុង ជួបទុក្ខលំបាក សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានសព្វព្រះរាជហឫទ័យប្រោសប្រទាន ឱ្យសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី សមាជិកាព្រឹទ្ធសភា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពង់ នាំយកព្រះរាជអំណោយរួមមាន៖ ថ្នាំបាញ់ការពារមូសខាំចំនួន២០០ដប ថ្នាំលាបរបួសចំនួន៦០ប្រអប់ និងថ្នាំជំនួយផ្លូវដង្ហើមចំនួន១០០ប្រអប់ ប្រោសប្រទានជូនលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា នៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីចែកជូនវីរកងទ័ពការពារព្រំដែន និងប្រជានុរាស្រ្តភៀសសឹក នៅតំបន់រងគ្រោះដោយការឈ្លានពានរបស់ក្រុមទាហានថៃ និងអ្នកនយោបាយថៃមួយចំនួនតូច។

    ក្នុងឱកាសនោះ លោកជំទាវ មាន សំអាន បានថ្លែងអំណរព្រះមហាករុណាទិគុណជាអនេកប្បការ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លា សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់សម្រាប់ជាតិ មាតុភូមិ និងប្រជានុរាស្រ្តជាកូនចៅ ចៅទួតរបស់ព្រះអង្គបាន ជ្រកកោនជាដរាបតទៅ៕

    ខ្លឹមសារ៖ ការិយាល័យអមក្រុមសមាជិកាព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក